ពិធីប្រកាស ចូលកាន់ មុខតំណែង ប្រធាន​មន្ទីរ​រៀបចំ ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ

ពិធីប្រកាស ចូលកាន់ មុខតំណែង ប្រធាន​មន្ទីរ​រៀបចំ ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ថ្មី នៅព្រឹកថ្ងៃទី១៧/០៩/២០១៩- !!!!

ខេត្តបន្ទាយមានជ័យ: តាមរយៈ​លិខិត​ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ មួយច្បាប់ចុះថ្ងៃទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ផ្ញេីជូនទៅ​ ឯកឧត្ដម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ស្នេីអោយមានរៀបចំចាត់ចែង ពិធីប្រកាសចូលកាន់មុខដំណែង​ប្រធានមន្ទីរ​ រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ដែលនឹង​ ប្រព្រឹត្ត​ទៅនៅថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ។
ពិធី​នេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឆាន់​ សាផាន​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ ។

ដូច្នេះ​លោក​ ប្រាក់​ ប៉ូលី​ នឹងត្រូវបានដកហូតមុខដំណែងចាប់ពីថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ តទៅ​ ។
ចំណែក​មន្ត្រី​ដែលមក ជំនួសលោក​ ប្រាក់​ ប៉ូលី​ ត្រូវបានគេដឹងថា​ ឈ្មោះ​ អាង​ ណារឹទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ សិក្សា​ គម្រោង​ ប្លង់​ នៅក្រសួងរៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ មកជា​ ប្រធាន​មន្ទីរ​រៀបចំ ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ ខេត្តបន្ទាយមានជ័យ​ ។